ប្រពន្ធខ្សែបម្រើអង់គ្លេស Fabian Delph និងខ្សែការពារស៊ុយអែត Andreas Granqvist បានឆ្លងទន្លេដូចគ្នា ស្របពេលដែលប្ដីកំពុងត្រៀមខ្លួនប្រកួតវគ្គ៨ក្រុមចុងក្រោយនៅ World Cup។
ដោយសារនេះជារឿងធំក្នុងឆាកជីវិត Delph បានហោះត្រលប់ទៅអង់គ្លេសវិញកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយប្រពន្ធរបស់គេបានឆ្លងទន្លេកូនទី៣នៅព្រឹកថ្ងៃពុធម្សិលមិញ។ នេះមានន័យថា ជំនួបរវាងអង់គ្លេសនិងកូឡុំប៊ីកីឡាកររបស់ Man City រូបនេះបានត្រឹមមើលមិត្តរួមក្រុមលេងតាមទូរទស្សន៍ប៉ុណ្ណោះ។ យ៉ាងណាមិញ Delph បានធ្វើដំណើរត្រលប់មករុស្សីវិញហើយ ដើម្បីជួយក្រុមវគ្គ៨ក្រុមចុងក្រោយ។
មិនខុសគ្នា តាមការពិនិត្យប្រពន្ធប្រធានក្រុមស៊ុយអែតកីឡាករ Andreas Granqvist ត្រូវឆ្លងទន្លេកូនទី២នៅថ្ងៃអង្គារសប្ដាហ៍នេះ។ Andreas ប្រហែលជាហោះទៅមើលប្រពន្ធបន្តិច រួចត្រលប់ជួយជម្រើសជាតិវិញ។ កីឡាករវ័យ៣៣តាំងចិត្តមុតមាំថា គេនឹងវិលមកលេងឲ្យក្រុមវិញ ទោះប្រពន្ធទើបឆ្លងទន្លេក្ដី។
អ្វីដែលជារឿងចាប់អារម្មណ៍និងគាប់ជួនបំផុតនោះគឺ វគ្គ៨ក្រុមចុងក្រោយអង់គ្លេសត្រូវលេងជាមួយស៊ុយអែតនៅថ្ងៃសៅរ៍នេះ ដែលជាក្រុមរបស់ Fabian Delph និង Andreas Granqvist៕
ប្រភព៖ BBC ប្រែសម្រួល៖ ហេង សុធារិទ្ធិ.Sabay
More - https://ift.tt/2u5Ve9f



0 Yorumlar